ខ្ញីចាស់! ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

ស្រុកល្វាឯម÷ ករណីហិង្សាដោយចេតនា កើតហេតុ ថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២០៥៦៤ ត្រូវនិងថ្ងៃទី១៣.៤.២០២១ វេលាម៉ោង១៥.៣០ នាទីចំណុច ផ្ទះឈ្មោះ ហុង វុធ ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ហុង វុធ ភេទប្រុស អាយុ ៤១ឆ្នាំជនជាតិ ខ្មែរ មុខរបរកសិករ ទីលំនៅ ភូមិព្រែករៃ ឃុំព្រែករៃ ស្រុក ល្វាឯម ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ គឹម សុខ ភេទប្រុស អាយុ ៤១ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ។

សហភាពរឿងហេតុ÷ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើឈ្មោះគឹម សុខ បានមកពីចំការពេលមកដល់ផ្ទះឈ្មោះ ត្រាន់ ក៏បានចូលផឹក អស់ស្រាសចំនួន០១ លីត្រកន្លះរួចបានដើរទៅផ្ទះបានឃើញទុយោបូមទឹករបស់ខ្លួនដែលដាក់តាមបណ្តោយព្រំដីរបស់ជនរងគ្រោះឈ្មោះហុង វុធ បែកទើបដើរទៅសួរឈ្មោះ ហុង វុធ ក៏មានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយឈ្មោះ គឹម សុខ បានស្ទុះទៅវាយឈ្មោះ ហុង វុធ ជាច្រើនដៃទៅលើផ្ទៃមុខបណ្ដាលឱ្យបែកចិញ្ចើមខាងឆ្វេង ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ៕