រថយន្តធន់ធំមួយគ្រឿង ប្រលះម៉ូតូលើបណ្តោយផ្លូវជាតិ០៤ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗ

ស្រុកព្រៃនប់÷ វេលាម៉ោង១៤និង៤៥នាទី លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៨-១៨៩ ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធន់ធំ ម៉ាកHino ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣E-៩៣២១ មានទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ អ្នកបើកបរ​ (គេចខ្លួនបាត់) បានប៉ះបុកជាមួយនឹងម៉ូតូម៉ាកសុីរុស ពណ៌ស+ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១C-៨២៣៣ មានទិសដៅផ្ទុយគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូ ឈ្មោះ ម៉ា ឡើសុីម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ (ស្លាប់) នៅកន្លែងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានរៀបចំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសាកសពរងចាំគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕