មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបជីបម៉ុង និងនៅផ្សារទំនើបអ៊ីអន១, ២ ផ្អាកដំណើរការ រយៈពេល២សប្តាហ៍

ក្រសួងសាធារណការ និងដឹកជញ្ជូន៖ មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងនៅផ្សារទំនើបជីបម៉ុង ណូរ៉ូមល និងនៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមបងប្អូនប្រជាពលរដ្ឋ មេត្តាគោរព និងអនុវត្តទាំងអស់គ្នា តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ និងបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕