ឃាំ្លងស្តុបគ្រឿងបន្លាស់ទូរស័ព្ទមួយកន្លែងនៅខណ្ឌ៧មករា រងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ០៦:០០​ នាទីព្រឹក ថៃ្ងព្រហស្បតិ៍៤ កើតខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងដែលស្ថិតនៅឃ្លាំងលេខ១៩ ផ្លូវលេខ​ ១៩៦ស្ទួន ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។ ឈ្មោះលឹម ស៊ុយគួង ភេទប្រុស អាយុ​ ៣៦​ឆាំ្ន ។ មុខរបរអាជីវករលក់គ្រឿងបន្លាស់ទូរស័ព្ទ ។ មូលហេតុបណ្តាលមក​ពី​ឆ្លង់ចរន្តអគិ្គសនី ។​ ប្រភេទសំណង់ថ្មបេតុងប្រក់សង័្កសីទំហំ ១០​ ម៉ែត្រx ២៥​ ម៉ែត្រ​ ។
ខូចខាតសំភារះ ឆេះឃាំ្លងស្តុបគ្រឿងបន្លាស់ទូរស័ព្ទ ទំហំ​ ១២ម៉ែត្រ x ២៥ម៉ែត្រ និងឆេះគ្រឿងអេឡិចត្រូនិចចំនួន​ ០១​ ឃ្លាំង សរុបជាទឹកប្រាក់អស់ប្រហែល ២០​ ម៉ឺនដុល្លារអាមេរិក នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

​ រថយន្តការិយា​ល័យ​​អគ្គិភ័យ​ :​ ចំនួន​ ១៦ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ២០​ ឡាន​ស្មេីនឹង ១០០​ ម៉ែត្រគូប ។​ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
-​ រថយន្តOCICជ្រោយចងា្វយចំនួន ០៧​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​ ឡានសើ្មនឹង ២០​ ម៉ែត្រគូប​ ។
-​ រថយន្តOCICកោះពេជ្រចំនួន​ ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​ ឡានសើ្មនឹង​ ២០ ម៉ែត្រគូប​ ។
-​ រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០​ ឡាន សើ្មនឹង ២០​ ម៉ែត្រគូប​ ។
-​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ ឡានសើ្មនឹង​ ២ ម៉ែត្រគូប​ ។
​ ពន្លត់ចប់​នៅម៉ោង​ ០៨:០០​ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល​ ៕