ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅខណ្ឌច្បារអំពៅ ត្រូវអគ្គីភ័យលេបត្របាក់អស់រលីង

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ០៩និង៣០​ នាទីព្រឹក ថៃ្ង​ព្រហស្បតិ៍​​ ៤កេីត​ ខែពិសាខ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០២១ មាន​ករណីអគ្គីភ័យ​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលស្ថិតនៅ​តាមបណ្តោយផ្លូវបេតុង ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។​ ម្ចាស់ឈ្មោះ​ ឡាយ​ សុភាព​ ភេទ ប្រុស អាយុ​ ​៣៥ ឆ្នាំ​ ជនជាតិខ្មែរ ។ មុខរបរ​ នៅផ្ទះ​ មូលហេតបណ្តាលមក​ពី​ឆ្លងចរន្តអគ្គិសនី​ ។​ ប្រភេទ​សំណង់​ឈេីប្រក់សង្ក័សី​ ទំហំ​ ១០ម៉ែត្រ​​ x​ ២៥ម៉ែត្រ​ ។
ខូចខាតសំភារ ខូចខាតទាំងស្រុង​ និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ​ ។

​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ : ចំនួន ០១​ គ្រឿង​ ប្រើប្រាស់ទឹក​ ប្រេីប្រាស់ទឹកអស់ចំនួ​ន​ ០១​ ឡាន​ ស្មេីរនឹង​ ​០៤​ ម៉ែត្រ​គូប​ ។ ​

​ រថយន្តពន្លត់អគ្គិភ័យ​ជំនួយរួមមានៈ​
-​ រថយន្តពន្លត់អគ្គិភ័យ​របស់បុរី​ ប៉េង​ ហួត​ បឹងស្នោ​​ ចំនួន​ ០២​ គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ០២​ ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រ​គូប​ ។
-​ រថយន្តពន្លត់អគ្គិភ័យ​របស់សាលាសង្កាត់ព្រែកថ្មី​ ចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ០១​ ឡាន​ ស្មេីរនឹង​ ០៤​ ម៉ែត្រ​គូប​ ។ ពន្លត់ចប់នៅវេលាម៉ោង ១០:៣០ នាទីព្រឹក​ នាថ្ងៃខែឆ្នាំដដែរ​ ៕