ឃាត់ខ្លួនជនជាតិឡាវម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២និង៥០នាទី កម្លាំងជំនាញ​ផ្នែក​ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកវើនសៃ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកំពង់ដរ​ភូមិ​ឡាមេីយ ឃុំ​កុកឡាក់ ស្រុក​វេីនសៃ​ ខេត្តរតនគិរី ដោយមានការសម្របសម្រួលផ្ទាល់ពីលោក មុត​ សម្បត្តិ​ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០១មុខសញ្ញា៖
-ឈ្មោះ​ ឈុន​ ចត់​ ហៅ​ពៅ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ ជនជាតិ​ឡាវ​ សញ្ជាតិ​ខ្មែរ​មាន​ទី​លំនៅ​បច្ចុប្បន្ន​ភូមិ​៧មករា​សង្កាត់​ឡាបានសៀក​ក្រុង​បាលុង​ខេត្ត​រតនគិរី​។
វត្ថុតាងចាប់យករួមមាន៖
១. មេតំហ្វេតាមីនអាយ ចំនួន១៥ថង់ ទម្ងន់៤៦.៩១ក្រាម
២.ទូរស័ព្ទ០២គ្រឿងម៉ាក​ណូគា
៣.ថង់ច្រកថ្នាំញៀនមួយចំនួន
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវេីនសៃដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕