មុខសញ្ញាជួញដូរគ្រឿងម្នាក់ ត្រូវសមត្ថកិច្ចស្រុកអូរជុំធ្វើការបង្រ្កាប

ស្រុកអូរជុំ÷ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ ប្រេីប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំនុចផ្លូវលំ ស្ថិតភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១ មុខសញ្ញាជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ណម សុខ អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិឡាវស្រុកកំណេីតភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។វត្ថុតាងដកហូតរួមមាន÷

១. មេតំហ្វេតាមីនអាយ ចំនួន០១ថង់ ទម្ងន់២៧.៤៤ក្រាម

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕