ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាន់កាប់អាវុធខុសច្បាប់

រាជធានីភ្នំពេញ÷ ថ្ងៃទី១៥.០៤.២០២១ ម៉ោង១៥ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ (ករណីលួចគ្រឿងអលង្ការ លួចប្រាក់ និងទូរសព្ទ័ដៃ) នៅចំណុចក្នុងរថយន្តមុខមណ្ឌលសុខភាពភ្នំពេញថ្មី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤-០៤-២០២១ ម៉ោង០៩ និង០៩នាទី បង្ករឡើងដោយជនសង្ស័យ០១នាក់៖
ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិតាង៉ូវក្រោម សង្កាត់និរោច ខណ្ឌច្បារអំពៅ (ឃាត់ខ្លួនគ្មានសារធាតុញៀន) ដែលបានធ្វើសកម្មភាព លួចគ្រឿងអលង្ការ , ប្រាក់ និងទូរសព្ទ័ដៃ របស់ជនរងគ្រោះឈ្មោះ អ៊ិត ចាន់ថូ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សម្ភារៈបាត់បង់ ក្រវិឡ ០១គូ ។
សម្ភារៈបន្សល់ទុក ទូរសព្ទ័ដៃម៉ាកអាយហ្វូនអេច ០១គ្រឿង , ខ្សែកអង្កាំ០១តម្លឹងជាង , ចិញ្ចៀន០១វង់ ប្រគល់ឲ្យជនរងគ្រោះវិញ , អាវុធខ្លី០១ដើមម៉ាកឡុក១៩ លេខTWS035 , បង់០១ , គ្រាប់១៥គ្រាប់ , អាវុធវែងបាញ់សត្វម៉ាកវ៉ាំងឌឺឡុង ០១ដើម និងស្លាកលេខឡា០១គូ(ខម) របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕