ករណីគ្រោះថ្នាក់នគរបាលចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលឱ្យអ្នកបើកបរម៉ូតូរបួសធ្ងន់និងអ្នករួមដំណើរស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨:៥០នាទី នៅលើផ្លូវជាតិលេខ៧៣ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតនៅទួលប្រស់ ឃុំសេដារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ ។

បង្ករឡើងដោយរថយន្តម៉ាក សាំយ៉ុង ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-2975 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ។

បង្ករជាមួយម៉ូតូម៉ាកសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-3055 បើកដោយឈ្មោះ ឃឿន ថាន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអណ្តូងល្ងៀង ឃុំសេដារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់ ត្រូវបងប្អូនបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកតំបែរ )និងអ្នករួមដំណើរឈ្មោះ ថុល សុខណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលប្រស់ ឃុំសេដារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែង) ក្រោយពីពិនិត្យរួចរាល់ហើយ ជំនាញបានប្រគល់សពជូនទៅបងប្អូនដើម្បីធ្វើបុណ្យតាមប្រពៃណី ។ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាពទេ ។ ទិសដៅបើកបរបញ្ច្រាស់ទិសគ្នា ។

រថយន្តសាំយ៉ុងបើកបរពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានបុកម៉ូតូចំពីមុខដែលបើកមកពីត្បូងទៅជើង បណ្តាលឱ្យម៉ូតូខ្ទាតទៅជាយផ្លូវ ។   មូលហេតុ បើកបរក្នុងល្បឿនលឿន និងខូចខាតរថយន្តសាំយ៉ុង នឹង ម៉ូតូ កំរិតធ្ងន់ ៕