សង្ឃ​២អង្គ​ មិត្ដភ័ក្ភ២នាក់​ ក្លែងឋានៈ​និងប្រេីប្រាស់ឯកសារ​ជាកងនគរបាលជាតិដោយខុសច្បាប់ដេីម្បី​ឆ្លងកាត់​ទៅកាន់​ខេត្ត​ផ្សេង​ លេងល្បែង​សុីសងត្រូវ​បានកំលាំង​ឈរជេីងនៅគោលដៅស្រុកបសេដ្ឋ​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅតុលាការ​ ចាត់ការ​នីតិវិធី​បន្ត

កំពង់ស្ពឺ÷ នាពេល​ពាក់កណ្ដាល​អាធ្រាត្រ​ឆ្លងចូលថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០២១ កងកម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ ដែលបានឈរជេីងនៅគោលដៅត្រួតពិនិត្យសន្ដិសុខ​ និងការ​អនុវត្ត​តាម​សេចក្តី​សម្រេច​លេខ​៤៤.សសរ​ សេចក្តី​សម្រេច​លេខ​៤៩.សសរ​ របស់រាជរដ្ឋាភិបាល​ ស្តីពី​ការហាមឃាត់ការធ្វើដំណើរនិងការបិទខ្ទប់ភូមិសា​ស្រ្ដរាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ​ ខេត្ដកណ្ដា​ល​ រយៈពេល​១៤ថៃ្ង​ រហូតដល់ថ្ងៃ​ទី២៨​ មេសា​ ដើម្បីទ​ប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានឃាត់ខ្លួន​មុខសញ្ញា​ល្មើស​ចំនួន​ ៤​ អង្គ​/នាក់​ នៅក្នុងមូលដ្ឋាន​ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ។

តាម​ការ​បញ្ជាក់​ពីលោកអធិការស្រុកបសេដ្ឋបានឱ្យ​ដឹងថា​ កំលាំង​នគរបាល​ពិតជា​បានឃាត់ខ្លួន​មុខស​ញ្ញា​ចំនួន​ ៤​ អង្គ​/នាក់​ប្រាកដ​មែន​ ដោយសារតែទាំ​ង៤​ អង្គ​/នាក់​ បានធ្វេី​ដំណើរ​ល្មើស​និងវិធានការ​ រប​ស់​រាជរដ្ឋាភិបាល​ដែលកំណត់មិនអនុញ្ញាត្ដ​អោយធ្វេី​ការចរាចរណ៍ឆ្លងកាត់ពីតំបន់មួយ-តំបន់​មួយទៀត​ក្នុងអំឡងពេលនៃការ​បិទខ្ទប់រាជធានីភ្នំពេញ,ខេត្ដកណ្ដា​ល​ នៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតនៅ​ភូមិអង្គដែកកណ្តាល ឃុំពោធិម្រាល។ ​

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរ​បាល​ខេត្ដ​កំពង់ស្ពឺ​ ថាមុខសញ្ញាល្មេីសនិងវិធានការ​រដ្ឋបាល​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សេចក្តី​សម្រេច​លេខ​៤៤សសរ​ សេចក្តី​ស​ម្រេច​លេខ​ ៤៩សសរ​ ត្រូ​វបានសមត្ថកិច្ចនគរបាល​ឃាត់ខ្លួន​កសាងសំណុំ​រឿ​ង​បញ្ជូន​ទៅសាលាខេត្ដ​កំពង់ស្ពឺ​​ ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ក្នុងនោះ​ជនសង្ស័យ​ទាំង​៤អង្គ​/នាក់​ពាក់ព័ន្ធ​បទល្មើ​ស​ផ្សេង​ៗគ្នា​ ហេីយក្នុងនោះសង្ឍ២អង្គ​ ត្រូវ​បានព្រះមេគុណខេត្ដ​សម្រេច​ផ្សឹកនិងប្រគល់ជូន​ស​មត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។ ជនសង្ស័យ​រួមជាមួយ​និងវត្ថុតាង​ ៖

-​រថយន្ត២គ្រឿង (PRIUS ភ្នំពេញ​2AY-7780​;​Lexus 300 2AC-1129)​

-ស្រាបៀរចំនួន ៥ កំប៉ុង -តេឡេបញ្ជារ ១ គ្រាប់ -ចានអាប៉ោង១ -គ្រាប់អាប៉ោងចំនួន ៤ គ្រាប់

-ប្រាក់រៀល​ ១.៥៨០.០០០​៛​ និងប្រាក់ដុល្លា​ $100

-ឯកសណ្ឋាន​នគរបាល​ជាតិ​(ក្លែង​ឋានៈ​)​មួយឈុត​

-ព្រះតេជគុណ នួន ចិន្តា ៣៩ វស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅ ឃុំពោធ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ (ផ្សឹក)

-ព្រះតេជគុណ ជឹង ម៉េងហៀក ៣៥ វស្សា ជាចៅអធិការវត្ត សែនឧត្តម ហៅវត្ត (បឹងសាឡាំ) ស្ថិតនៅ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ ជំនាញ​ស្នងកា​រ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានកំពុងសាកសួរ​និងកសាងសំណុំ​រឿ​ង​បញ្ជូនទៅ​ អយ្យការ​ អមសា​លាដំបូងខេត្ដកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕