ស្លាប់ម្នាក់ និងម្នាក់ទៀតរងងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីភ្លៀងមួយមេដែលលាយលាយឡំជាមួយផ្គររន្ទះ

កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មានភ្លៀងមួយមមេ ដែលមានលាយឡំជាមួយផ្គររន្ទះ បានបាញ់ប្រជាពលរដ្ឋដែលទៅដាំដំឡូងនៅជិតភ្នំចង្រ្កានយក្ស បណ្ដាលឲ្យស្លាប់បុរសជនជាតិខ្មែរ ម្នាក់មានអាយុ ៥០ឆ្នាំ(ស្លាប់នៅនឹងកន្លែងកើតហេតុ) និងបុរសជនជាតិខ្មែរម្នាក់ រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យ។ បុរសទាំងពីរខាងលើរស់នៅក្នុងភូមិដង្កោតាប៉ុក ឃុំបេង ស្រុក បន្ទាយអពិល ខេត្តឧត្ដរមានជ័យ។

ជាមួយគ្នានេះដែររដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ នូវបាតុភូតខ្យល់កន្ត្រាក់ដែលលាយឡំជាមួយផ្គរ រន្ទះ ដែលអាចកើតមានជាយថាហេតុ៕