ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ង​លួច​ទ្រព្យ​សម្បត្តិ​

បាត់ដំបង÷ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។ ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៦​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៤:២៥​ នាទី​ នៅ​ចំណុច​ភូមិ​រំចេក​៣​ សង្កាត់​ រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការបង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ប៉ុនប៉ង​លួច​យក​ទ្រព្យ​សម្បត្តិ​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០២​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

១. ឈ្មោះ​ សុខ​ វ៉ាន់​សួរ​ ហៅ​ ជា​ក្បាលគោ​ ភេទប្រុស​ អាយុ​ ៤០​ឆ្នាំ​ មានទីលំនៅ​ភូមិ​១៣​មករា​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។

២. ឈ្មោះ​ គា​ ឆានី​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​ ពាក់ស្លាកលេខ​បាត់ដំបង​ 1AL 6678 ០១​ គ្រឿង​

-​ ទូរស័ព្ទ​ដៃ​ ស៊េរីចាស់​ ចំនួន​ ០២​ គ្រឿង​

-​ មួក​កាតឹប​ ពណ៌​ក្រហម​ ចំនួន​ ០១​

កាលពី​ថ្ងៃទី​ ១៤​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០១:១៦​ នាទី​ នៅ​ចំណុច​មុខ​បន្ទប់​ជួល​ ស្ថិតក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​ ០២​ នាក់​ខាងលើ​បាន​ធ្វេីសកម្មភាព​ជិះ​ម៉ូតូ​ ទៅ​វិញ​ទៅ​មក​នៅ​ចំណុច​មុខ​បន្ទប់​ជួល​ខាងលើ​ រួច​ក៏បាន​យក​ក្រណាត់​ទៅ​គ្រប​កាមេរ៉ា​សុវត្ថិភាព​ ក្នុង​គោលបំណង​លួច​យក​ទ្រព្យ​សម្បត្តិ​ របស់​ជនរងគ្រោះ​ឈ្មោះ​ ទិត្យ​ សុជាតិ​ ភេទស្រី​ អាយុ​ ៣៩​ ឆ្នាំ​ មានទីលំនៅ​កន្លែង​កេីតហេតុ​ខាងលេី​ ដោយសារ​ជនរងគ្រោះ​ភ្ញាក់​ខ្លួន​ដឹង​ទាន់​ក៏​ស្រែក​ឆោឡោ​ ហេីយ​ជនសង្ស័យ​ក៏បាន​ជិះម៉ូតូ​រត់​គេចខ្លួន​បាត់​ រហូត​ដល់​ថ្ងៃទី​ ១៦​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ ទេីប​សមត្ថកិច្ច​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​មក​កាន់​ស្នងការដ្ឋាន​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​ នាក់​ខាងលើ​ កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕