ក្នុងរយៈពេល០៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រថ្មីប្រពៃណីជាតិខ្មែរ សមត្ថកិច្ចខេត្តតាកែវបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០៦ករណី និងឃាត់ខ្លួនជនសង្ស័យ ១០នាក់

ខេត្តតាកែវ ៖ ក្នុងរយៈពេល០៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រថ្មី ប្រពៃណីជាតិខ្មែរ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងជំនាញបានបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ក្នុងនោះ ៖ ករណីទី១-នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២០៖៣៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ បង្រ្កាបមុខសញ្ញាជួញដូរកញ្ឆាក្រៀមខុសច្បាប់ ០១ករណីស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖កញ្ឆាក្រៀមទម្ងន់២,៥0គីឡូក្រាមនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចនួន រីឯជនសង្យ័យបានរត់គេចខ្លួនបាត់។ ករណីទី២-នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤៖៥២នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ទី១/.ឈ្មោះ អ៊ិញ ប្រុស ហៅឡេ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ទី២/.ឈ្មោះ សេង សោភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ និងទី៣/.ឈ្មោះ ភុំ សំអុល ហៅម៉ក ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង០២រស់នៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ៨កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារមួយចំនួនទៀត។ ករណីទី៣នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤៖៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ទី១/.ឈ្មោះ ទង រតនា ភេទប្រុស អាយុ១៩ឆ្នាំ ទី២/.ឈ្មោះ ម៉ ចន្ថន ភេទប្រុស អាយុ២១ឆ្នាំ ទី៣/.ឈ្មោះ យ៉េន មាន ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង០៣ រស់នៅភូមិអញ្ចូត ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត និងទី៤/.ឈ្មោះ សន ឌឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ១កញ្ចប់ធំ ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារមួយចំនួនទៀត។ ករណីទី៤-នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦៖០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រាំកក់ បង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផល ល័ក ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសុភី ឃុំស្រែជា ស្រុកដងទុង ខេត្តកំពត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា០២កញ្ចប់ធំ ម៉ូតូ ០១គ្រឿង និងសម្ភារមួយចំនួនទៀត។ករណីទី៥-នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១៖១៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បង្រ្កាបមុខសញ្ញាជួញដូរកញ្ឆាក្រៀមដោយខុសច្បាប់នៅចំណុចភូមិចំបក់ ឃុំគោកព្រេច ស្រុកគិរីវង់ ដកហូតកញ្ឆាក្រៀមចំនួន ៥៤គីឡូក្រាម ជនសង្ស័យបានរត់គេចខ្លួនបាត់ និងករណីទី៦-នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖០៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិលំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១/.ឈ្មោះ ឈួង ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ និងទី២/.ឈ្មោះ ជេន ចិត្ត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ០២កញ្ចប់តូច ម៉ូតូ ០១គ្រឿង និងសម្ភារមួយចំនួនទៀត។ ។ បច្ចុប្បន្នជនសង្ស័យ ទាំង១០នាក់ រួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាតការតាមនីតិវិធី៕