តើការថតវាស់កំហាប់ឆ្អឹង មានអត្ថប្រយោជន៍អ្វីខ្លះដល់លោកអ្នក?

ការថតវាស់កំហាប់ឆ្អឹង ផ្តល់ជូនលោកអ្នកអំពីស្ថានភាពសុខភាពឆ្អឹងលោកអ្នក ប្រកបដោយសុក្រឹតបំផុត ៖

១) អាចវិភាគដឹងពី កំហាប់ឆ្អឹងជា ៣កម្រិត៖ ឆ្អឹងធម្មតា – ឆ្អឹងខ្សោយ (Osteopenia) និងឆ្អឹងពុក (Osteoporosis) ។

២) ជំងឺឆ្អឹងខ្សោយ និងឆ្អឹងពុក ជាជំងឺដែលអាចការពារ និងព្យាបាលបានដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសបើរកឃើញនៅដំណាក់កាលដំបូងៗ ជាមួយការមួយការថតវាស់កំហាប់ឆ្អឹងជាមួយបច្ចេកវិទ្យាទំនើបបំរីវេជ្ជសាស្ត្រ។

៣) អាចអោយយើង វាយតំលៃហានិភ័យ នៃការបាក់ឆ្អឹង (Fracture risk) ដែលអនុញ្ញាតិអោយគ្រូពេទ្យកំណត់វិធីសាស្ត្រព្យាបាលនិងបង្ការជាមុន។

៤) ថតដើម្បីតាមដានវាយតំលៃប្រសិទ្ធិភាពនៃការព្យាបាល រយៈពេលមធ្យម និងរយៈពេលវែង ប្រកបដោយសុក្រិតភាពខ្ពស់។

៥)ជាការថតសមញ្ញ ប្រសិទ្ធិភាពខ្ពស់ រហស័ និងមិនមានផលប៉ះពាល់សុខភាព។

«សូមអញ្ជើញលោក-លោកស្រី មកថតពិនិត្យ ដើម្បីស្វែងយល់អំពីសុខភាពឆ្អឹងរបស់លោកអ្នកនៅមន្ទីរពេទ្យកាល់ម៉ែត និងពិគ្រោះផ្ទាល់ជាមួយក្រុមគ្រូពេទ្យជំនាញយើង។»៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត