កម្លាំងសមត្ថកិច្ចចម្រុះឃាត់ពលរដ្ឋចំនួន០៤នាក់ ចាញ់បោកមេខ្យល់ បម្រុងនាំលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

កម្លាំងចម្រុះដែលឈេរជើងតាមបន្ទាត់ព្រំដែន បានធ្វើការឃាត់ខ្លួនពលរដ្ឋចំនួន៤នាក់បម្រុងនាំលួចឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ តាមរយៈការអូសទាញពីសំណាក់មេខ្យល់ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០១នឹង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្តារវីឡា ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោក លេខ៩១១ បានប្រាប់ឲ្យដឹងថា ឋមត្ថកិច្ចបានធ្វើការឃាត់ប្រជាពលរដ្ឋខ្មែរចំនួន៤នាក់(កុមារី០២នាក់) ចំណែក២នាក់ជាអ្នកនាំផ្លូវ បំរ៉ុងនាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ដោយគេចវេសពីសមត្ថកិច្ចពី ទៅធ្វើការនៅប្រទសថៃ បានរត់គេចខ្លួន ។
ចំពោះពលរដ្ឋចំនួន ០៤នាក់ ដែលកម្លាំងសមត្ថកិច្ចបានចុះឃាត់ រួមមាន ៖ ១/ឈ្មោះ ជាវ ការ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ (លក់ដូរនៅផ្សាររុងក្លឿ) មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ។ ២/ឈ្មោះ ឈិត ពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ (លក់ដូរនៅផ្សាររុងក្លឿ), មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។ ៣/ឈ្មោះ អេង មិនា ភេទស្រី អាយុ១៤ឆ្នាំ(សិស្ស) មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។ ៤/ឈ្មោះ អេង ចាន់ណា ភេទស្រី អាយុ6ឆ្នាំ (សិស្ស) មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ ដោយឡែកអ្នកនាំផ្លូវទាំង២នាក់(ប្រុស) មិនស្គាល់អត្តសញ្ញាណ ដែលរត់គេចខ្លួន ។
ក្រោយពីបានឃាត់ខ្លួននឹងសួនាំរួចមក កម្លាំងសមត្ថកិច្ច បានបញ្ជូនបងប្អូនពលរដ្ឋទាំង៤នាក់ ទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យនិមិត្ត ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីធ្វើការតាមដានសុខភាព ។ ចំណែកជនទាំង២នាក់ ដែលជាមេខ្យល់សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ