សំណាក សាកសពបុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ និងបុគ្គល៥ នាក់ទៀត គឺអវិជ្ជមានកូវីដ-១៩ទាំងអស់

(ឧត្ដរមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១៧​ ខែមេសា ឆ្នាំ២០២១ មានករណីមនុស្សដេកស្លាប់កើតឡើងនៅបន្ទប់ជួលភូមិឈូក សង្កាត់ សំរោង ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ បុរសជាជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ជាបុគ្គលិកហត្ថាកសិករ(ជាកូនកំព្រានៅភូមិកើតហេតុ) ម្ចាស់ផ្ទះជួលឈ្មោះ អឿន រ៉ា មុខរបរអាជីវករលក់ដូរ រស់នៅភូមិឃុំកើតហេតុ ខាងលើ។ តាមករវិភាគរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថាបុរសជនជាតិខ្មែរ ខាងលើស្លាប់ដោយសារ​ជំងឺគាំងបេះដូង។

ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យបានយកសំណាកសាកសពបុរសជនជាតិខ្មែរ និងអ្នកពាក់ព័ន្ធចំនួន៥ នាក់ទៀតទៅពិនិត្យ ជាលទ្ធផលគឺអវិជ្ជមានកូវិដ-១៩ទាំងអស់ នេះបើតាមការឲ្យដឹងពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប៕