អនុវត្តពិន័យ និងធ្វើការអប់រំចំពោះបុគ្គល ១៤នាក់ ដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

រដ្ឋបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានសម្រេចអនុវត្តពិន័យអន្តរការណ៍ និងធ្វើការអប់រំយុវជនចំនួន០៩នាក់ និងស្រាវជ្រាវមុខ សញ្ញា០៥នាក់បន្ថែមទៀត ដែលមិនគោរពវិធាន ការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបានធ្វើការជួបជុំប្រមូលផ្ដុំគ្នាទទួលទានគ្រឿងស្រវឹង និងបានធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គម (Tik Tok) យ៉ាងគឃ្លើន ដោយមិនគោរពតាមបម្រាមរបស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការហាមឃាត់មិនឲ្យមានការជួបជុំ ផឹកសុី…។

រដ្ឋបាលខេត្តកំពង់ធំ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍៕