ជនសង្ស័យ ០៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួច និងសមគំនិត

នៅថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី កម្លាំងជំនាញអធិការខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ ពីបទ៖ លួច និងសមគំនិតក្នុងអំពើលួច (ម៉ូតូ) នៅចំណុចមុខផ្ទះលេខ០៦Eo ផ្លូវលេខ១៩៣ ក្រុម៧ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យបង្ក្រាបបាន០៤នាក់៖

1-ឈ្មោះ ហេង សុជាតិ ហៅជាតិភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ៖ មិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។
2-ឈ្មោះ សៅ ប៊ុនលីម ហៅលីម ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៣៣៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ.មុខរបរ:បុគ្គលិកក្រុមហ៊ុន ។
3-ឈ្មោះ ឆែម សាវ៉ាន់ ហៅអាស្វីត ភេទប្រុស អាយុ២០ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មាន ផ្លូវ៣៣៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ.មុខរបរ:បើកឡាន។
4-ឈ្មោះ ប្រាក់ លីមុី ហៅផាន់ណា ភេទស្រី អាយុ១៧ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៣៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកេងកង រាជធានីភ្នពេញ.បុគ្គលិកក្រុមហ៊ុន។
វត្ថុតាងចាប់យក÷
ម៉ូតូ០១គ្រឿងម៉ាក HONDA MOOVE ពណ៌ក្រហម-ខ្មៅ ពាក់ផ្លាក់លេខ 1HA-3682 លេខតួ F-5022699 និងលេខម៉ាសុីនE-1022699 ជារបស់ជនរងគ្រោះ ចាប់យកពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចយើងធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យបង្រ្កាបមិនបាន៖
ឈ្មោះ អាអួន ហៅអាជ្រូក ភេទប្រុស អាយុប្រហែល៣៩ឆ្នាំជនជាតិខ្មែរ ភិនភាគ កំពស់1,68 ម សំបុលស្រអែម សក់ត្រង់ មាឌស្គម ។

ជនរងគ្រោះចំនួន០១នាក់៖
ឈ្មោះ លឹម សុវណ្ណ ភេទប្រុស អាយុ៥៨ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩៧អា ផ្លូវលំ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: បើករថយន្ដតាក់សុី ។

ដំណើររឿងហេតុ៖ មុនពេលកើតហេតុថ្ងៃទី១៨ .០៤.២០២១ វេលាម៉ោងប្រហែល០២ៈ៣០នាទី ជនសង្ស័យឈ្មោះ ហេង សុជាតិ បានដើរចេញពីផ្ទះជួលម្ដុំសង្កាត់បឹងសាឡាង តែម្នាក់ឯងគោលបំណងមកម្ដុំអូឡាំពិក ពេលជនសង្ស័យដើរមកដល់ចំណុចផ្លូវឌឿងហែម សង្កាត់ទួលស្វាយព្រៃទី១ ក៏បានជួបបក្ខពួកឈ្មោះ អួន ហៅ ជ្រូក ហើយក៏បបួលគ្នា ធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿងម៉ាក HONDA MOOVE ពណ៌ក្រហម-ខ្មៅ ពាក់ផ្លាក់លេខ 1HA-3682 នៅចំណុចមុខផ្ទះលេខ០៦Eo ផ្លូវលេខ១៩៣ ក្រុម៧ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (កន្លែងកើតហេតុ) បានសម្រេចរួចជិះម៉ូតូឌុបគ្នាទៅឃ្លាំងទុកចោលនៅម្ដុំសង្កាត់ទំនប់ទឹកបន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមប្រពន្ធ GPS ម៉ូតូរបស់ជនរងគ្រោះ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ រួមនិងម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះនៅចំនុចឃ្លាំងទុកចោល ផ្លូវ២០៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នាំយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ តែម្ដង។ ចំណែកបក្ខពួកឈ្មោះ អាអួន ហៅអាជ្រូក គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕