ឃាត់ខ្លួនបុរស ០២នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារកាប់គាស់ទម្លុះទម្លាយ

រាជធានីភ្នំពេញ÷ ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារកាប់គាស់ទម្លុះទម្លាយ (គាស់សោរទ្វារផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ)។ កើតហេតុនៅចំណុចផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១ម៉០០នាទីរំលងអាធ្រាត្រ ។

១. ជនសង្ស័យឈ្មោះ ហ៊ុន សុផល ហៅ ង៉ោ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

២. ឈ្មោះ ឡេង ស៊ីណាត ហៅ ស្នា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

ជនរងគ្រោះឈ្មោះ ប៊ុន លីលឹមឈាង ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែ ទីលំនៅផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ៖ ម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើលមិនច្បាស់ , ញញួរចំនួន ០១, ដង្កាបចំនួន ០២, សោរចិញ្ចៀនលេខ១៧ ចំនួន ០១ និងទុលឡឺវីសចំនួន ០១ ដើម (របស់ជនសង្ស័យឈ្មោះ ហ៊ុន សុផល) និងម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើលមិនច្បាស់ (របស់ជនសង្ស័យឈ្មោះ ឡេង ស៊ីណាត) ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕