ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍រន្ទះបាញ់នៅស្រុកទឹកផុស

រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ៈ២៥នាទីនៅត្រង់ចំណុចវាលព្រៃត្បែង ក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ មានករណីរន្ទះស្លាប់មួយនាក់ និងរងរបួសម្នាក់ខណៈពេលដែលជនរងគ្រោះទាំង ២នាក់ បើកគោយន្តដឹកជីទៅដាក់ស្រែ។ ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះស៊ុំ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់) និង ម្នាក់ទៀតឈ្មោះស៊ុំ វល័ក ភេទប្រុស អាយុ២៦ឆ្នាំ រងបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ។ ពួកគេត្រូវជាបងប្អូននឹងគ្នា មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ៕