គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២គ្រួសារទទួលអំណោយពីអនុសាខាកាកបាទក្រហមស្រុកកំពង់លែង

ថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ លោក ពុំ សុផល អភិបាលរង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួមនិងសមាជិក សមាជិកាកាកបាទក្រហមស្រុកបាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុកមកជូនដល់គ្រួសារដែលរងន្វវខ្យល់
កន្រ្តាក់របើកដំបូល និងរលំទាំង ស្រុងមួយខ្នងស្ថិតនៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ការចុះពិនិត្យ និងជូនអំណោយដល់ម្ខាស់ផ្ទះ ឈ្មោះ ចេង ជុន និងប្រពន្ធឈ្មោះ ស៊ុយ សារ៉េន (ខូចខាតទាំងស្រុង) ផ្ទះឈ្មោះ រុន សុខអ៊ុច ភេទប្រុស រស់នៅភូមិឃុំ ដូចគ្នាបានទ្រេធទៅលើរបង ។

អំណោយដែលត្រូវទទួលបានក្នុងមួយគ្រួសារៗមានៈ អង្ករ ៣០ គីឡូក្រាម , ត្រីខ ១០កំប៉ុង , មី១កេះ , ទឹកត្រី២ដប , ទឹកសុីអុីវ ២ដប , សាប៊ូ ៣ដប , ឃីត ១កញ្ច ប់(មុង សារុង ភួយ ក្រម៉ា ) តង់១ និងថវិកា ១០មុឺនរៀល ៕