ជនសង្ស័យ ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងលួច

ឃាត់ខ្លួជនសង្ស័យចំនួន០៣នាក់​ ករណី៖ លួច​ (ធុងហ្គាស់)​ នៅត្រង់ចំណុចមុខផ្ទះលេខ១៣១​ ផ្លូវ១៤៣​ ក្រុម៥៦​ ភូមិ០២​ សង្កាត់បឹងកេងកងទី០៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នពេញ​។ ជនសង្ស័យចំនួន០៣នាក់៖

1- ឈ្មោះ​ វ៉ាន់​ សុភាវ​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ទីលំនៅ​ផ្ទះគ្មានលេខ​ ផ្លូវ៣៧៦​ សង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ មុខរបរ​ រត់Pass app ។

2- ឈ្មោះ​ យ៉ាន់​ ដារ៉ា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅ​ មិនពិតប្រាកដ។

៣-ឈ្មោះ​ ថៃ​ ធារ៉ា​ ភេទប្រុស​ អាយុ16ឆ្នាំ​ ស្នាក់នៅផ្ទះជួលគ្មានលេខ​ ផ្លូវ៣១០​ សង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នពេញ​ ។ សម្ភារ:ដកហូត៖

-Pass appចំនួន០១គ្រឿង ពណ៌សលាយក្រហម​ ពាក់ស្លាកលេខ1HC-4151 ។

ដំណេីរឿងហេតុ៖ នៅថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២១​ វេលាម៉ោង១៩នឹង ៣០នាទី​ ជនសង្ស័យទាំង០៣នាក់ខាងលេី​ បានជិះម៉ូតូកង់៣មួយគ្រឿង​ ពីចំណុចផ្សារអូឡាំពិក​ ឆ្ពោះទៅផ្សារនាគមាស​ រួចបន្តមកត្រង់ចំណុចម្តុំ​ សាលាបឋមសិក្សាអង្គអេង​ ហេីយបានធ្វេីសកម្មភាពលួចធុងហ្គាស់របស់ប្រជាពលរដ្ឋ​ ចំណុចផ្ទះលេខ២០​ ផ្លូវ៣០០​ ក្រុម៥៤​ ភូមិ០៥​ សង្កាត់បឹងកេងទី២​ ខណ្ឌបឹងកេងកង​ ប៉ុន្តែលួចមិនបានសំរេច​ ភ្លាមនោះដោយមានប្រជាពលរដ្ឋ​ស្រែកឆោឡោ​ កម្លាំងសមត្ថកិច្ចយេីងក៏ដេញតាមរហូតឃាត់ខ្លួនបាននៅចំណុចផ្លូវ១៤៣​ មុខផ្ទះលេខ១៣១​ ក្រុម៥៦​ ភូមិ០២​ សង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាំមកសាកសួរនៅប៉ុស្ដិ៍បឹងកេងកងទី២ សាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលេី​ រួមទាំងវត្ថុតាង​ ឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដេីម្បីសាកសួរ​បន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕