អ្នកប្រមូលផ្តុំគ្នាប្រព្រឹត្តិល្បែងភ្នាល់ទឹកភ្លៀងចំ​នួន ១៣ នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសា​លាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់

កាលពីរសៀលថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់​ តាំងឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋានចូលរួ​ម និងអនុវត្ត ការឃាត់ខ្លួននិងនាំខ្លួនអ្នកប្រព្រឹត្តិល្បែងភ្នាល់ទឹកភ្លៀងដោយមានការប្រមូលផ្តុំ នៅ​ចំណុចទីវាលស្ថិតក្នុងភូមិចំការសំរោង២ សង្​កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ដែលក្នុងនោះបានឃាត់ខ្លួនចំនួន ១៣នាក់ ប្រុស១២នាក់ និងបានដកហូតរួមមាន៖

– រថយន្តចំនួន ០៤ គ្រឿង

– ម៉ូតូ ចំនួន ១០ គ្រឿង

– វិទ្យុទាក់ទងចំនួន ០៣ គ្រឿង។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរនិងរៀបចំបញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕