អ្នកយកព័ត៌មានគេហទំព័រ​ កវីភ្នំដែកម្នាក់ឈ្មោះ​ មុំ​ សុជាតិ​ ត្រូវបានសមត្ថកិច្ចឃាត់​ ករណីលួចម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ​

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកយកព័ត៌មាន ករណីកាច់កលួចម៉ូតូមួយគ្រឿងនៅសង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ ជនសង្ស័យឈ្មោះ មុំ សុជាតិ ជាអ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែក។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕

ប្រភពព័ត៌មាន