ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

តាកែវ÷ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨:០០ នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលត្រាំកក់ បានធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចភូមិត្រពាំងកេះ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរទៅលើជនសង្ស័យចំនួន០១នាក់ ÷

០១-ឈ្មោះ ផល ល័ក ភេទប្រុស អាយុ ២៧ឆ្នាំ ភូមិសុភី ឃុំស្រែជាស្រុកដងទុង ខេត្តកំពត

និងធ្វើការឆែកឆេរ ក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ធំ នៅនិងខ្លួនជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងរួមមាន : ម្សៅក្រាមពណ៏សថ្លាចំនួន ០២កញ្ចប់ធំ ម៉ូតូ ០១ គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕