កម្មវិធី TikTok កំពុងតែមានបញ្ហាជាមួយនឹងការអាប់ឡូត (upload) វីដេអូ

ប្រហែលជាមួយម៉ោងមុននេះ កម្មវិធី TikTok កំពុងតែមានភាពរអាក់រអួលជាមួយនឹងការអាប់ឡូតវីដេអូ នេះបើតាមការបង្ហាញរបស់គេហទំព័រ downdetector ដែលជាគេហទំព័រសម្រាប់តាមដានដំណើរការរបស់ក្រុមហ៊ុនផ្សេងៗមានដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ជាដើម។ បច្ចុប្បន្នក្រុមហ៊ុន TikTok ក៏បានដឹងអំពីបញ្ហានេះហើយកំពុងតែធ្វើការកែតម្រូវ នេះបើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុននៅក្នុងបណ្ដាញសង្គម Twitter។

បញ្ហានេះបានធ្វើឱ្យអ្នកប្រើប្រាស់មិនអាចអាប់ឡូតវីដេអូបាន ទោះបីជាកម្មវិធីហាក់បីដូចជាមានដំណើរការធម្មតា ហើយការអាប់ឡូតរបស់គេក៏មិនមានបញ្ហានោះ៕

ប្រភពព័ត៌មាន