ជនសង្ស័យប្រុសស្រី៦នាក់ ត្រូវបានតេស្ដរកឃើញសារធាតុញៀនវិជ្ជមាន នៅក្រុងបានលុង

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងបានលុងបានអោយដឹងថា នៅវេលាម៉ោង២៣:០០នាទី យប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២១ គណៈបញ្ជាការឯកភាពក្រុងបានលុង ដឹកនាំដោយលោក ងិន ណែល ប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុង និងក្រោមការសម្របសម្រួលនិតិវិធីដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឃាត់ជនសង្ស័យចំនួន០៦នាក់ ចំណុចលើផែមាត់បឹងកន្សែង ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ពាក់ព័ន្ធករណី ល្មើស បម្រាមគោចរ របស់រដ្ឋបាលខេត្តរតនគិរី និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។លទ្ធផលតេស្ដរកសារធាតុញៀនគឺវិជ្ជមាន(+)ទាំងអស់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន ម៉ូតូ វ៉េវអាល់ហ្វា ពណ៌ស គ្មានស្លាកលេខ ចំនួន ០១គ្រឿង។ ជនសង្ស័យទាំង០៦នាក់​ មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ ហេង សេងហុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

២/ឈ្មោះ ថា បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។រស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

៣/ ឈ្មោះ ឌីនសុវណ្ណ ដារ៉ារ័ត្នមុន្នី ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

៤/ឈ្មោះ លី មករា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កសិករ។រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

៥/ឈ្មោះ រឿន ស្រីរ័ត្ន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

៦/ឈ្មោះ ង៉ូ មួយឈែ ភេទស្រី អាយុ១៨ឆ្នាំ មុខរបររត់តុ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

បច្ចុប្បន្នជនសង្ស័យ រួមទាំង វត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគីរី ចាត់ការតាមផ្លូវច្បាប់៕