រកឃើញកម្មករវិជ្ជមាន៣១នាក់ ក្នុងចំណោមកម្មករ ១៩៥នាក់ ដែលគ្រូពេទ្យ បានយកសំណាកនៅរោងចក្រ ញូ វីស

ក្រុមគ្រូពេទ្យ TYDA រកឃើញវិជ្ជមាន៣១នាក់ ក្នុងចំណោមកម្មករ កម្មការិនីរោងចក្រ ១៩៥នាក់ ដែលគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកនៅរោងចក្រ ញូ វីស (New Wish) ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបថាកាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ កម្មកររោងចក្រ New Wish ទួលសង្កែ ៕