ជនជាតិបារាំងម្នាក់បានស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធំក្លិនស្អុយទើបម្ចាស់ផ្ទះដឹង

កំពង់ឆ្នាំង÷ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមការបញ្ជាក់របស់អ្នកមើលការផ្ទះសំណាក់បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានជួលបន្ទប់ស្នាក់ មានរយៈពេលជាង ២ឆ្នាំហើយ ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ ចំណែកក្រុមគ្រូពេទ្យបានចុះមកយកសំណាកបន្ទាន់ផងដែរ ។

សមត្ថកិច្ចបញ្ជាក់ថា តាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នកដែលនៅក្នុងបរិវេណនៃផ្ទះសំណាក់នេះចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ សាកសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យផងដែរ៕