ប្រពន្ធសម្លាញ់អូនហត់ហើយ! ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសង និងល្មើសបម្រាមគោចររាជរដ្ឋាភិបាល

ខេត្តបាត់ដំបង​៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង​១៦និង០០នាទីនៅ ភូមិស្ពាន ឃុំបន្សាយ​ត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ផង់​ សុភាព​ ជាអធិការនគរបាលស្រុក​ថ្មគោល​ ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌និងកម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែង បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបៀតងបានចំនួន​០៧នាក់ស្រី០៦នាក់និងដកហូតបានសម្ភារៈតាងរួមមាន៖

-បៀតងចំនួន០២ហ៊ូ

-ឈើកាវបៀចំនួន០៩ដើម

-កន្ទេលក្រាលចំនួន០៤

សូមជម្រាបជូនថា​ ក្នុងពេលដែលមហាជនទូទៅ​កំពុង ចូលរួមបង្ការទប់ស្កាត់ករណីឆ្លងរាលដាលជម្ងឺកូវីដ១៩​នៅក្នុងសហគមន៍​ នៅមានមូលដ្ឋានខ្លះ​ ប្រជាពលរដ្ឋមានការប្រមូលផ្តុំគ្នា​ និងដោយ​មានទាំងការប្រព្រឹត្តល្បែងស៊ីសង​ទៀតផង​ ហេី​យករណីបែបនេះសមត្ថកិច្ច​នឹងចាត់វិធានការតាមផ្លូវច្បាប់៕