នគរបាលខេត្តកែប បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនទៅតុលាការ

ខេត្តកែប៖ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣នាក់ ទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

ដោយអនុវត្តន៍តាមផែនការ និងការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តកែប ដឹកនាំដោយលោក វរសេនីយ៍ទោ សូ បញ្ញា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានពួនស្ទាក់ចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ឃាត់ជនសង្ស័យចំនួន១នាក់ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុកែប ខេត្តកែប និងបន្តនីតិវិធីចាប់បក្ខពួកចំនួន២នាក់ទៀត នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ករណីខាងលើនគរបាលយើងដកហូតជាក់ស្តែងបានម្សៅក្រាមព៌ណសថ្លា ៥កញ្ចប់ ទម្ងន់៣.៤៩ក្រាម(ថ្លឹងទាំងថង់), ម៉ូតូ១គ្រឿង, ខ្សែក១ខ្សែ(លោហៈធាតុព៌ណលឿង), នាឡិការដៃ១គ្រឿង និងទូរសព្ទដៃ៤គ្រឿង។

ជនសង្ស័យរួមមាន៖
១-ឈ្មោះ សោម ពោទី ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់។
២-ឈ្មោះ គឹម សុវណ្ណថា ភេទប្រុស អាយុ១៤ឆ្នាំ ជាកម្មករសំណង់។
ទាំង២នាក់រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពត។
៣-ឈ្មោះ អ៊ា សុវណ្ណដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជាសិស្ស រស់នៅភូមិ១ឧសភា ឃុំកំពង់កណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយការចាប់ខ្លួនយើងបាននាំជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី និងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការបន្តរួចហើយ៕