បុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

កោះកុង÷ នៅថ្ងៃទី២១.មេសា.២០២១ វេលាម៉ោង៦.០០នាទីព្រឹក នៅចំនុចភូមិ០៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ដោយបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុកដើមឈើ បណ្តាលអោយស្លាប់នៅនឹងកន្លែង។

សពជនរងគ្រោះមានឈ្មោះ ឈុន លី ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាសន្តិសុខក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប មានទីលំនៅក្នុងភូមិ០២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ករណីនេះ កម្លាំងជំនាញបានប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕