ករណីគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកចំនួន ០១គ្រាប់ បណ្ដាលឱ្យស្លាប់ និងរងរបួសមនុស្ស ០៣នាក់

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:១០ នាទី។ នៅចំណុចខាងកើតភូមិត្រពាំងព្រីង ចម្ងាយ ២០០ម៉ែត្រ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅលើដីឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ មានករណីគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកចំនួន ០១ គ្រាប់ បណ្ដាលឱ្យស្លាប់ និងរងរបួសមនុស្សចំនួន ០៣ នាក់ រួមមាន៖

១- ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។

២- ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

៣- ឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ (របួសស្រាល) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។

ជនរងគ្រោះទាំង៣ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

មូលហេតុប្រទះឃើញគ្រាប់បែក នៅដីភ្ជួរ ហើយយកមកដំចាក់យករំសេវ ក៏បណ្ដាលអោយភផ្ទុះតែម្តង ។

សូមកុំប៉ះពាល់គ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះននាក្នុងករណីបានប្រទះឃើញសូមរាយការណ៍សមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត៕