​កសិដ្ឋាន​ចិញ្ចឹមមាន់ ០១​កន្លែងនៅក្រុងសួង រងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ

ខេត្ត​ត្បូង​ឃ្មុំ​៖ ថ្ងៃពុធ ១០ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៤០ នាទី ស្ថិតនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានអគ្គីភយ័ឆាបឆេះ​កសិដ្ឋាន​ចិញ្ចឹមមាន់ ០១​កន្លែង ជនរងគ្រោះឈ្មោះ នង សុខុម រស់នៅភូមិឃុំំំំកើតហេតុបណ្តាលអោយខូចខាត ÷

-​ ឆេះទ្រុងមាន់ចំនួន ០២ទ្រុង ក្នុងទ្រុងនីមួយៗ មានទំហំ ៨ គុណ ៥០ ម៉ែត្រ

-​ ជីអស់ចំនួន ៨០ បាវស្មើ​ ០៤​ តោន

-​ លុយខ្មែរ​ ១០​ លាន លុយ​ដុល្លា​ ៥០០$

-​ ទូរសព្ទ័ចំនួន ០២ គ្រឿង ប្លង់ដី និងឯកសារផ្សេងៗ

មិនមានអ្នករងរបួសទេ ប្រើប្រាស់ទឹកចំនួន ០២​ ឡាន​ ស្មេីនឹង​ ១២​ ម៉ែត្រគូប។ មូលហេតុបណ្តាលមក​ពី​ម្ចាស់ដុតសំរាមជិតទ្រុងមាន់បណ្តាលអោយឆាបឆេះ ៕