សាច់មាន់ខូចគុណភាពចំនួន៥០០គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីព្រំដែនត្រូវបានបង្រ្កាប​និងដុតបំផ្លាញចោល

នៅថ្ងៃទី​ ២១​ ខែ​ មេសា​ ឆ្នាំ​២០២១​ នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត​បាត់ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សា​លាដំបូងខេត្តបាត់ដំបង​ រួមទាំងយោល់លោក​ឧតហតមសេនីយ៍ត្រី​ ចេង​ ឡេង​ ស្នងការរងផែន​ការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច​បលោកវរសេ​នីយ៍ឯក​ យី​ យក់សាន​ នាយការិយាល័យនគរ​បា​លប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋានស​ហ​ការណ៍ជាមួយ​ សមត្ថកិច្ចនគរបាលស្រុកថ្ម​គោល​ ឃាត់រថយន្តកាមរីព៌សសមួយគ្រឿង​មានស្លាកលេខ​ បាត់ដំបង 2A-1542 នៅចំណុចឃុំជ្រោយ​ស្តៅ​ ស្រុកថ្មគោល​ ដោយក្នុងនោះពិនិត្យឃេីញ​ មានសាច់មាន់​ ខូចគុណភាពដែលឈ្មួញលួចដឹក​ បម្រុងយកមកចែកចាយនៅក្នុងមូលដ្ឋាន។

ក្នុងពេលឃាត់រថយន្តនេះភ្លាមអ្នកបេីកបរបានគេចខ្លួន​ ចេញពីទីនោះបាត់ទៅ​ ដែលពេលនេះសមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណម្ចាស់ថយន្តនិងប្រភពនៃការអនុញ្ញាតឱ្យមានការលួច​នាំចូលសាច់មាន់ខូចគុណភាពទាំងនេះ​ ពីចំណុចព្រំដែនណា​មួយ​នោះហេីយ​ ។

នៅរសៀលថ្ងៃដដែលនេះ​ ដោយបានការអនុញ្ញាតពី​ ឯកឧត្តម​ព្រះរាជអាជ្ញា​ គឺ​ ប៊ុណ្ណារ៉ា​ សមត្ថកិច្ចនគរបាលបានដុតបំផ្លាញចោល​ហេីយនូវសាច់មាន់ខូចគុណភាពទាំងនេះ៕