ដូចម្ដេចដែលហៅថាជម្ងឺទឹកនោមប្រៃ?

សុខភាព៖ ជាធម្មតាទឹកនោមបញ្ចេញជាតិប្រូតេអ៊ីន បានតិចជាតិ ៣០ មីលីក្រាម​ ក្នុងមួយថ្ងៃ។ តែក្នុងករណី សារជាតិប្រូតេអ៊ីនក្នុងឈាម បញ្ចេញតាមរយៈទឹកនោមមានបរិមាណលើសពី ៥០ មីលីក្រាម ​ក្នុងមួយថ្ងៃ គឺលោកអ្នកត្រូវបានអ្នកជំនាញ ធ្វើរោគវិនិច្ឆ័យ​ឃើញថា លោកអ្នកកំពុងតែកើតជម្ងឺទឹកនោមប្រៃ។

មូលហេតុបណ្ដាលឱ្យកើតជម្ងឺនេះ

-កត្តាដែលបង្កឱ្យមានជម្ងឺទឹកនោមប្រៃ គឺអាចកើតឡើងដោយឯកឯង ឬដោយសារតែជម្ងឺអ្វីម្យ៉ាង ដូចជា ការខូចតម្រង់នោម ជាដើម។

រោគសញ្ញា

– ហេវហត់ គ្មាន​កម្លាំង​កំហែង

– ហើម ជាពិសេស​នៅ​ជុំវិញ​ភ្នែក កែងជើង និង​ប្រអប់ជើង

– ឡើងទម្ងន់ដោយសារតែហើម

– ចុះខ្សោយ ផ្លូវភេទ

– បញ្ចេញទឹកនោមច្រើន

– រោគសញ្ញានៃជម្ងឺទឹកនោមប្រៃ គឺមិនងាយមើលដឹងដោយខ្លួនឯងនោះទេ ទាល់តែអ្នកជម្ងឺមានអាការចុះខ្សោយខ្លាំងមែនទែន មកពិគ្រោះជាមួយគ្រូពេទ្យ ទើបដឹងថា កើតជម្ងឺទឹកនោមប្រៃ។ សភាពអ្នកជម្ងឺដែលមកពិគ្រោះជាមួយគ្រូពេទ្យ ច្រើនតែមានអាការហើម និងមានបញ្ហាត្រង់តម្រង់នោម។

ផលប៉ះពាល

– ធ្វើឱ្យតម្រងនោមចុះខ្សោយ បណ្ដាលឱ្យខូចក្រលៀន ហើយធ្វើឱ្យមានបញ្ហាដល់ដំណើរការ នៃសរសៃ​ឈាម​បេះដូង សរសៃ​ខួរក្បាល ក្រពះ និងពោះវៀនជាដើម

– ក្នុងករណីដែលមិនអាចព្យាបាលបាន អ្នកជម្ងឺប្រឈមមុខនឹងការបាត់បង់ជីវិត

ចំពោះការព្យាបាល

– សម្រាប់ការព្យាបាលជម្ងឺនេះ លោកអ្នកគួរតែទៅរកគ្រូពេទ្យ ដែលមានជំនាញព្យាបាលផ្នែកខាងក្រោម ជាពិសេសត្រង់ផ្នែកតម្រង់នោម ដើម្បីធ្វើការដូរក្រលៀនចេញ និងបន្ទាប់មក​អាច​ប្រើវិធី​លាងឈាម​ផងដែរ។

+ជម្ងឺដែលអាចប្រឈមជម្ងឺទឹកនោមប្រៃ

– ទឹកនោមផ្អែម

– ជម្ងឺស្បែក Lupus

– ជម្ងឺ Amyloidosis

– ​ជំងឺ​តម្រងនោមផ្សេងៗទៀត

– ប្រើប្រាស់ថ្នាំ Nonsteroidal Anti-inflammatory Drugs និង​ថ្នាំ​សម្លាប់​មេរោគ

– រួមទាំងជម្ងឺឆ្លងមួយចំនួនទៀត ដូចជា ជំងឺអេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C និង​ជំងឺគ្រុនចាញ់ជាដើម៕

ប្រភពព័ត៌មាន