យុវជនម្នាក់ពូកែខាងលួចពេលរាត្រីត្រូវជាប់អន្ទាក់ប៉ូសីសស្រុកគិរីវង់

ក្រោមការយកចិត្តទុកដាក់ពីសំណាកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រ.ហ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០២:២០នាទី បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមាន ជនសង្ស័យចូលផ្ទៈធ្វើសកម្មភាពលួច ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរ បាលស្រុក បានដឹកនាំកម្លាំងអន្តរាគម៍ និងប៉ុស្តិនគរបាលរដ្ឋបាលព្រៈបាទជាន់ជុំ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ អ៊ុន ទូច ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានលួចឡើងទៅលើដំបូលផ្ទះរបស់ជនរងគ្រោះឈ្មោះ ហូយ សើ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ករណីខាងលើក ជនសង្ស័យកំពុងធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចយើងមកទាន់ពេលវេលា ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាង សំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានធ្វើការតាមនិតិវិធី ៕