យ៉ាងហោចណាស់មនុស្ស ០២នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះរន្ទះបាញ់នៅស្រុកកំពង់លែង

រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ៈ០០នាទីនៅត្រង់ចំណុចបឹងកំពីងពួយក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានករណីរន្ទះបាញ់រងរបួសធ្ងន់មួយនាក់និងរងរបួសស្រាលមួយនាក់ខណៈពេលដែលជនរងគ្រោះទាំង ០២ នាក់ទៅដាក់ (ប៉ោង) នៅចំណុចភូមិសាស្ត្រខាងលើ។ ជនរងគ្រោះទាំង០២នាក់ ម្នាក់ឈ្មោះ ឆែ ឆើត ភេទប្រុស អាយុ២៦ឆ្នាំ(របួសស្រាល) និងម្នាក់ទៀតឈ្មោះណាក់ នុន ភេទប្រុសអាយុ១៥ឆ្នាំ(របួសធ្ងន់)នាក់ទាំងពីររស់នៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ៕