បុរសមានវិបត្តិផ្លូវចិត្តម្នាក់ សម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយយកប្រេងចាក់ដុតសម្លាប់

ខេត្ត​ព្រះ​សីហនុ​÷ ថ្ងៃពុធ ១០ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១​ វេលាម៉ោង​ ២០:៥០​ នាទី នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សធ្វើអត្តឃាតមួយបានកើតឡើងបង្កដោយឈ្មោះ ចាន់ ប៊ិន ​(ហៅម៉ាត់លី) ភេទ​ ប្រុស អាយុ​ ៤២​ ឆ្នាំ​ ជ​នជាតិ​ ខ្មែរឥស្លាម មានទីលំ​នៅកន្លែងកើតហេតុ បានយកប្រេងចាក់ដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ បណ្ដាលឲ្យឆេះស្លាប់នៅនឹងកន្លែង ។

​ តាមការបំភ្លឺរបស់ឈ្មោះ​ សាន់ អាស់ម៉ាត់ ភេទ​ ប្រុស និងអ្នកជិតខាងបានរៀបរាប់ដូចគ្នាថា នៅពេលកើតហេតុពួកគាត់បានលឺសំលេងផ្ទុះចេញពីក្នុងផ្ទះជនរងគ្រោះ ហើយក៍ឃេីញមានអណ្តាតភ្លើងឆេះឡើង ឃើ​ញ​ដូច្នេះពួកគាត់បាន​នាំគ្នារត់ទៅធាក់ទ្វារផ្ទះជនរងគ្រោះដើម្បីជួយពន្លត់ ពេលចូលទៅក៍បានឃើញភ្លើងឆេះជនរងគ្រោះនៅក្នុងបន្ទប់​ ក៍ធាក់ទ្វារទម្លុះទៀតដើម្បីជួយ​សង្គ្រោះតែជនរងគ្រោះបានឆេះស្លាប់បាត់ទៅហើយ ក៍នាំគ្នាជួយពន្លត់ភ្លើងរហូតរលត់មិនបណ្តាលឲ្យឆេះផ្ទះទេ ហើយជន​រងគ្រោះជាមនុស្សរស់នៅតែឯងទើបនឹងលែងលះជាមួយប្រពន្ធទៀត​ផង (អាចមានវិបត្តិផ្លូវចិត្ត ទើបធ្វើអត្តឃាតបែបបនេះ) ។

បច្ចុប្បន្ន​សាកសពត្រូវបានប្រគល់ជូនក្រុមគ្រសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕