បុរសមានវិបត្តិសរសៃប្រាសាទម្នាក់ បានដុតផ្ទះខ្លួនឯងបណ្តាលឲ្យខូចខាត ៨០%

ខេត្ត​ព្រះ​វិហារ÷ ​ថ្ងៃព្រហស្បតិ៍ ១១ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១​ វេលាម៉ោង ០៦:៣០ នាទីព្រឹក មានករណីឆេះផ្ទះឈ្មោះ ស្រ៊ុន ផេង ភេទប្រុស អាយុ ៦២ ឆ្នាំ ស្នាក់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ត​ព្រះ​វិហារ​ មានទំហំ​ ៧ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់សុីប្រ៉ូ ជញ្ជាំងក្តារ​ បណ្ដាលឲ្យខូចខាតទាំងស្រុង នឹងខូចខាតសំភារៈរួមមាន÷

– គ្រែព្រះនាង ០១ គ្រឿង

-​ គ្រែជើងគ្រុឌ ០១​ គ្រឿង

-​ គ្រែជើងដឺម៉ង ០៣ គ្រឿង

-​ រថយន្តឡង់គ្រីសស័រ​ ០១​ គ្រឿង សេរី ៨៥ ស្លាក់លេខ ភព​ ២ក ៨៥២០ ពណ៍ ស នឹង​សម្ភារៈ​ប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុបណ្ដាលមកពីឈ្មោះ ស្រ៊ុន គឹមឆេង ភេទប្រុស អាយុ​ ៤០​ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាកូនម្ចាស់ផ្ទះខាងលើ ដោយសារឈ្មោះនេះមានជំងឺប្រចាំកាយ​ (សរសៃប្រាសាទ)​ ជាអ្នកដុត​ ។

​ករណីខាងលើនេះយើងបានប្រើប្រាស់កម្លាំង​អន្តរាគមន៍​សង្គ្រោះបន្ទាន់ចំនួន​ ១១១​ នាក់​ ក្នុងនោះ​ ៖

-​ កម្លាំងអន្ដរាគមន៍នឹងប្រចាំបញ្ជាខេត្តនឹងកម្លាំងចរាចរណ៍ខេត្ត ចំនួន​ ៤៦ នាក់​ ។

-​ កម្លាំងអធិការក្រុងព្រះវិហារ នឹងកម្លាំងប៉ុស្ដិ៍ទាំងពីរសង្កាត់​ចំនួន ៣០ នាក់​ ។

-​ កម្លាំង​ អ.ហ ក្រុងនឹងខេត្ត ចំនួន ២៥ នាក់​ ។

-​ កម្លាំងសឹករង ក្រុងនឹងខេត្ត​ ចំ​​នួន ១០ នាក់​ ។

– ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣ គ្រឿង​ ស្មើរនឹង​ ០៧ ជើង ប្រើប្រាស់ទឹកអស់ចំនួន​ ៤២ ម៉ែត្រគីប ករណី​នេះមិនបណ្ដាលអោយរងរបួសដល់មនុស្សទេ ៕