ភ្លៀង១មេធំ លាយឡំជាមួយខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ើងដំបូលផ្ទះអស់ ០៩ខ្នងផ្ទះ នៅស្រុកកោះញែក

មណ្ឌលគិរី÷ តាមរបាយការណ៍ដែលទទួលបានពីលោក ឌឹម នី អភិបាលស្រុកកោះញែក បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ០៤ ២០២១ វេលាម៉ោង១៧-១៥នាទី មានករណីខ្យលកន្រ្តាក់លាយឡំជាមួយភ្លៀងបណ្តាលអោយប៉ើងដំបូលស័ង្កសី និងក្បឿងផ្ទះចំនួន០៩ខ្នង និងដាច់ខ្សែភ្លើងចំនួនមួយប្រឡោះបង្គោល នៅឃុំស្រែសង្គម ១-ផ្ទះឈ្មោះ ចាន់សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិស្រែហ៊ុយឃុំស្រែហ៊ុយ ប៉ើងបូលផ្ទះ ចំនួន០៥ល្វែង២៥×១២ ខូចស័ង្កសីចំនួន ៤០សន្លឹក ២-ផ្ទះឈ្មោះ សុត យុទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកផ្ទះ៧×៩ ៣-ផ្ទះឈ្មោះ ផឹក វ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកស្ថិតភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយស្រុកកោះញែក៧×៩ ៤-ផ្ទះឈ្មោះ ឈឹម រិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ខ្ផ្ទះ៩×១២ ប៉ើងស័ង្កសី ៥ផ្ទះឈ្មោះ ផល សុភេទ ប្រុសអាយុ ៣០ឆ្នាំ ផ្ទះ៦×៧ ប៉ើងស័ង្កសី ៦-ផ្ទះឈ្មោះ ឃុនហេន ភេទប្រុស អាយុ៧២ឆ្នាំ ផ្ទះទំហំ៦×៧ ប៉ើងស័ង្កសី ៧ ផ្ទះឈ្មោះ ចូញ វ៉ាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះ៦×៧ប៉ើងស័ង្កសី ៨-ផ្ទះឈ្មោះ អុល សុភៀន ភេទប្រុស អាយុ៤១ ផ្ទះ៥×៦ប៉ើងស័ង្កសី ៩ ផ្ទះឈ្មោះ រិន សាវន ភេទស្រី អាយុ៧០ឆ្នាំ ផ្ទះ៤×៦ប៉ើងស័ង្កសី។ សមត្ថកិច្ច បានឲ្យដឹងថា ផ្ទះដែលប៉ើងដំបូលទាំងអស់គ្នានោះ ស្ថិតក្នុងឃុំស្រែសសង្គម ស្រុកកោះញែក។ សមត្ថកិច្ច បានបញ្ជាក់ថា ក្រៅពីការខូចខាត់ និងប៉ើងដំបូលផ្ទះដោយគ្រោះធម្មជាតិ គឺមិនបណ្តាអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕