ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង​ នៅស្រុកសង្កែនិងស្រុកថ្មគោល

បាត់ដំបង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ ១លើក បណ្តាលអោយខូចខាតផ្ទះចំនួន១០ខ្នង នៅស្រុកសង្កែ និងស្រុកថ្មគោល។

វេលាម៉ោង១៥និង៣០នាទី នៅចំនុចភូមិសាលាត្រាវអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបណ្តាលអោយប៉ះពាល់ដល់ផ្ទះពលរដ្ឋចំនួន​៩ខ្នងផ្ទះ ក្នុងនោះរបើកដំបូលផ្ទះទាំង៩ខ្នង។ នៅស្រុកថ្មគោល ករណីខ្យល់កន្រ្តាក់នេះក៏បានបណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋ ១ខ្នង មានទំហំ ៩ម៉ែត្រ x ១៧ម៉ែត្រ ជាផ្ទះផ្ទាល់ដី ធ្វើអំពីថ្ម ប្រក់សង្ក័សី ខូចខាតដំបូល ៥០% ម្ចាស់ផ្ទះឈ្មោះ បាន ស៊ីវន ភេទ ប្រុស អាយុ៧០ឆ្នាំ នៅក្រុមទី៤ ភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល (ជាសមាជិក សអក ជាជនពិការ)។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកទាំងពីរបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕