សមត្ថកិច្ចស្រុកកំពង់ត្របែក ផាកពិន័យមនុស្ស៦នាក់ក្នុងម្នាក់២លានរៀលដែលល្មើសនឹងបំរាម ហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស

នៅថ្ងៃទី២២ មេសា ២០២១ រដ្ឋបាលខេត្តព្រៃវែងបានអោយដឹងថា នៅស្រុកកំពង់ត្របែកមានអ្នកបំពានបម្រាម! ល្មើសនឹងវិធានការរដ្ឋបាលចំនួន ៦នាក់! ។

បុគ្គលទាំង៦នាក់ បានល្មើសនឹងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៥ គឺការរឹតបន្តឹង ឬការហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដូច្នេះអ្នកទាំង៦នាក់ ត្រូវបានផាកពិន័យក្នុងម្នាក់ៗ ២លានរៀល៕

ប្រភព ៖ រដ្ឋបាលខេត្តព្រៃវេង