នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជួបពិភិក្សាស្តីពីផែនការ​ដាក់ផ្ទាំងសិលាចារឹកជាមួយភាគីវៀតណាម

ព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១ នៅតំបន់ប្រវត្តិសាស្ត្រX១៦ ដែលស្ថិតនៅភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំ​ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងប្រតិភូ ព្រមទាំង ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល​ខេត្តត្បូងឃ្មុំនិងប្រតិភូ បានអញ្ជើញជួបពិភាក្សាជាមួយភាគីវៀតណាម​ដឹកនាំដោយលោកជំទាវ ទ្វេ ហឿង អនុលេខាបក្សនិងជាប្រធាន​គណៈកម្មការប្រជាជន ខេត្តប៊ិញភឿក និងប្រតិភូ ឧត្តមសេនីយ៍ កងទ័ពប្រជាជនវៀតណាម​ជាច្រើនរូបផងដែរ។ ក្នុងជំនួបនេះ ស្តីពីផែនការដាក់ផ្ទាំងសិលាចារឹកនៃទិវាចងចាំ​ដំណើរឆ្ពោះទៅ​ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា៕