រថយន្ដសុាំយ៉ុងមួយគ្រឿងប្រលះ រថយន្តកុងតឺន័រ លើបណ្តោយផ្លូវជាតិលេខ ០៤ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ០២នាក់

កោះកុង÷ នៅថ្ងៃសុក្រ ១២កើតខែ ពិសាខឆ្នាំ ឆ្លូវ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ខែមេសាឆ្នាំ២០២១ វេលាម៉ោង ៦.០០នាទី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តកុងតឺន័រ បុក រថយន្ដសុាំយ៉ុងបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យមនុស្សរងរបួសចំនួន២នាក់ស្រី ១នាក់ នៅចំណុចលើផ្លូវជាតិលេខ 4 បង្គោលគីឡូម៉ែត្រលេខ 149-150 ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

១. រថយន្តម៉ាកហុី យ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 3A 2002អ្នកបើកបរ បានរត់គេចខ្លួនបាត់
២. រថយន្តម៉ាក្ស សាំុយ៉ុងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2M 8096បើកបរដោយឈ្មោះ កៅ ព្រំភេទប្រុស អាយុ 39ឆ្នាំ (រងរបួស (ស្រាល)។ និងអ្នករួមដំណើរឈ្មោះ ឈឿន សាអែម ភេទស្រីអាយុ49ឆ្នាំរងរបួសបាក់ដៃម្ខាង។
អ្នកទាំង២មានទីលំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។មូលហេតុរថយន្តសាំ យ៉ុងបែកកង់ក្រោយខាងស្ដាំ រេចង្កូតចូលទៅខាងរថយន្ដកុងតឺន័រតែម្ដង៕