អ្នកក្លាហាន ០២រូប ត្រូវសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនក្រោយពីផឹកស៊ីប្រមូលផ្តុំគ្នា ចាក់ធុងបាសល្មើសបំរាម

ខេត្តតាកែវ÷ ដោយមានការយកចិត្តទុកដាក់ពីសំណាក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១វេលាម៉ោង១៥:២០ នាទីលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាល ស្រុក បានដឹកនាំកម្លាំងអន្តរាគមន៏ ចុៈ អនុវត្តន៏បំពានលើករណីផឹកស៊ីប្រមូលផ្តុំគ្នា ចាក់ធុងបាសបំពានលើកបំរាមរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ចុៈថ្ងៃទី ០៦ ខែមេ សា ឆ្នាំ២០២១ បង្កដោយជនសង្ស័យចំនួន០២នាក់គឺ ៖

១. ឈ្មោះ រិន រុី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

២. ឈ្មោះ ជុំ ចន្នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់  ករណីនេះត្រូវបានសមត្ថកិច្ចយើងបានចុះទៅធ្វើការនាំខ្លួន និងដកហូតធុងបាស មកកាន់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕