មុខសញ្ញគប់កញ្ចក់រថយន្តម្នាក់ទៀតត្រូវបាននាំខ្លួនតាមអំណាចដីកាតុលាការខេត្តបាត់ដំបង

នៅថ្ងៃទី២៤ ខែ​ មេសា​ ឆ្នាំ២០២១វេលាម៉ោង​១​០និង៣០នាទីព្រឹក​ អនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និង​យោ​បល់​លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការងារនគរបាលព្រហ្មទ័ណ្ឌ​ កម្លាំងកា​រិ​យាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល​ ដែ​លមានលោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ជា​នាយការិយាល័យ​ ដឹកនាំកម្លាំងសហការណ៍ជា​មួយនគរបាលស្រុកថ្មគោល​ ដែលមានលោក​វរសេនីយ៍ឯក​ ផង់​ សុភាព​ ជាអធិការនគរបាលស្រុក​ អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យ​ឈ្មោះ សុខ សម្ផស្ស ហៅ វស្ស ភេទប្រុសអា​យុ​១៩ឆ្នាំរស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​ តាមដីកាលេខ១១អ.យចុះថ្ងៃទី​២៣​ ខែ​ មេសា​ ឆ្នាំ​២០២១របស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសា​លាដំបូងខេត្តបាត់ដំបង ពីបទធ្វើឱ្យខូចខាតដោយចេតនា(គប់កញ្ចក់​រថយន្ត)​ប្រព្រឹត្តនៅក្នុងមូលដ្ឋាន​ ឃុំជ្រៃ​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ នាពេលកន្លងទៅ។

ក្នុងពេលឃាត់និងនាំខ្លួននេះ​ មានម៉ូតូ០១គ្រឿងស៊េរី២០១៦ពណ៌ខ្មៅ គ្មានស្លាកលេខ​ នៅជាមួយផង​ដែលពេលនេះសមត្ថកិច្ចកំពុងរៀបចំបញ្ជូនជន​សង័្សយទៅកាន់សាលាដំបូងខេត្តបាត់ដំបង​ដើម្បី​ ចាត់ការតាមនីតិវិធី៕