ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីមិនអនុវត្តតាម វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ (ជួបជុំផឹកស៊ី)

កណ្តាល÷ នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីមិនអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ (ជួបជុំផឹកស៊ី) នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល។

កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់(ស្រី០៤នាក់) យកមកអង្គភាពដើម្បីចាត់ការតាមនីតិវិធី។

វត្ថុតាងដកហូតរួមមានៈ ស្រាបៀរ ចំនួន ១២កំប៉ុង, តុជ័រ០១, កែវចំនួន០២, ឆ័ត្រចំនួន០១, សម្បកកំប៉ុងស្រាបៀរផឹករួចចំនួន២៤សម្បកកំប៉ុង។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕