អជ្ញាធរស្រុកព្រៃឈរ ឃាត់ខ្លួនជនជាតិចិន ៥នាក់ ដែល ធ្វើដំណើរមកពីរាជធានីភ្នំពេញតាមរថយន្តតាក់ស៊ី

កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន៥នាក់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទីនៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជនជាតិចិន ទាំង៥នាក់ (មិនមានលិខិតឆ្លងដែន) រួមមានឈ្មោះដូចខាងក្រោម ៖

1. ឈ្មោះ PANG SHENG WEN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត14-12-1988 (ចូលមកប្រទេសកម្ពុជា ក្នុងខែ3 ឆ្នាំ2018)

2. ឈ្មោះ GONG HAN RUI ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 28-07-1995

3. ឈ្មោះ PENG CHAO ភេទប្រុស ថ្ងៃខែឆ្នាំកំណើត8-9-1995

4. ឈ្មោះYONG SHEAG FOOG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 15-12-1995

5. ឈ្មោះ WANG DANG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 14-07-1997។

តាមរបាយការណ៍បានឲ្យដឹងថា ជនជាតិចិនទាំង៥នាក់ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយ:រថយន្តតាក់ស៊ី (មិនស្គាល់ស្លាកលេខ និងពណ៌រថយន្ត) ដែលរថយន្តនោះមិត្តភក្កិ ជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម (មិនស្គាល់ឈ្មោះ) ជាអ្នករៀបចំឱ្យធ្វើដំណើរចេញពីភ្នំពេញវេលាម៉ោងប្រហែល ១:០០នាទី អាធ្រាត ថ្ងៃ២៣-0៤-២០២១ ហើយមកដល់ចុះនៅស្តុបផ្សារព្រៃទទឹង នៅវេលាម៉ោង 0៩:00នាទី ដើររកទិញចំណីហូប ។

បន្ទាប់មកក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកអ្នកទាំង៥នាក់ខាងលើ បានមកសម្រាកនៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹងតែម្ដង ។

គោលបំណងដើម្បីមកលេងមិត្តភក្ដិដែលជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម ។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការ ជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយបានចាត់លោកគ្រូពេទ្យជំនាញ រៀបចំ និងបញ្ជូនជនជាតិចិនទាំង៥នាក់ខាងលើ ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តកំពង់ចាម ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ