សមត្ថកិច្ចឃាត់ខ្លួនជនជាតិខ្មែរ និងចិន ២០នាក់ ល្មើសបម្រាមវិធានការរដ្ឋបាលនៃការបិទខ្ទប់តំបន់ក្រហម ដោយបានចេញពីក្នុងរាជធានីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង 

នាព្រឹកថៃ្ងសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិពោធិកោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជនបរទេស សញ្ជាតិ ចិន១៨នាក់ ស្រី០១នាក់ និងជនជាតិខ្មែរ ០២នាក់ ជាអ្នកបើកបរដឹកគេចចេញពីតំបន់ក្រហម Lockdown ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៨:០០នាទី ម្ដុំវត្ដមហាមន្រ្ដី ស្ដាតអូរឡាំពិក សណ្ឋាគារ ភ្នំពេញ អ៊ែរ៉ា។

តាមអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកំណត់អំពីការធ្វើដំណើរចាកចេញពីតំបន់ក្រហម Lockdown ក្នុងរាជធានី ភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្ដកណ្ដាល គឺត្រូវបានបិទខ្ទប់ទាំងស្រុង ដោយមិនអនុញ្ញាតជាដាច់ខាត ។

លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថាជនបរទេស សញ្ជាតិចិន ១៨នាក់ និងជនជាតិខ្មែរ០២នាក់ សមត្ថកិច្ចឃាត់ខ្លួននិងបានបញ្ជូនមកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅក្រុងច្បារមន ដើម្បីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ អនុវត្តវិធានការ ផាកពិន័យអន្ដរការណ៍ ក្នុងករណីជនបរទេសទាំងនោះមានគោលដៅក្រុមហ៊ុនច្បាស់លាស់គឺ ប្រគល់ជូនក្រុមហ៊ុនទៅគ្រប់គ្រង រីឯអ្នកល្មើសនិងវិធានការរដ្ឋបាល ក្នុងកំឡុងពេល អនុវត្តវិធានការសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ វិធានការ Lockdown គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណាត់ការនីតិវិធីបន្ដ។

បច្ចុប្បន្នជនជាតិចិនទាំង១៨នាក់ ត្រូវបានក្រុមការងារ របស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ធ្វើការផាកពិន័យអន្ដរការណ៍ និងអ្នកពាក់ព័ន្ធកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ៕

ប្រភព៖ ស្នងការដ្ឋាននគរបានខេត្តកំពង់ស្ពឺ